ជីវិតស្វែងចំណេះដឹងក្នុងលោកពិតពិបាក
កាលខ្ញុំអាយុ៤ឆ្នាំខ្ញុំសុំពុកម៉ែចូលរៀនព្រោះឃើញបងៗ ទៅរៀន ខ្ញុំចង់ស្លៀកពាក់កូនសិស្សហើយចង់ស្ពាយកាតាបអត់គ្រប់អាយុគ្រូអោយចូលមតេយ្យសិនខ្ញុំរៀនមតេយ្យ២ឆ្នាំ
ទើបបានចូលរៀនថ្នាក់ទីមួយនឹងគេកាលនៅរៀនពីថ្នាក់ទី១ដល់ទី៦ ខ្ញុំបានលុយទៅមួយថ្ងៃ ៣០០រៀល
បង់លុយគ្រូ២០០រៀលសល់១០០រៀល ទិញដំឡូងញាំុរាល់ថ្ងៃឃើញកូនគេញាំ់បាយព្រឹកចង់ញាំុណាស់
តែអត់លុយពីថ្នាក់ទី១ដល់ទី៥ ខ្ញុំដើរទៅរៀនចម្ងាយផ្លូវ៣គីឡូម៉ែត្រពីផ្ទះទៅសាលាពេលរៀនថ្នាក់ទី៣
ខ្ញុំតែងតែសុំម៉ែពុក ទិញកង់ ចង់មានកង់តែម៉ែតែងប្រាប់ថា រកតែលុយអោយទៅរៀនគ្មានផងមានលុយឯណាទិញកង់នោះ
កូនអឺយអាណិតម៉ែ អោយតែសុំរឿងនេះហើយ ដឹងតែទៅអង្គុយយំម្នាក់ឯង
ខ្ញុំតែងឃើញឡានធំៗដឹកកង់មីគីថ្មីៗកាត់មុខផ្ទះ ពេលនោះខ្ញុំតែងស្រមៃថា
ថ្ងៃណាមួយបើកង់នោះគេរឹតអត់ជាប់ហើយធ្លាក់មកមួយអី ហើយគេបើកឡានទៅបាត់ ខ្ញុំនឹងបានកង់ថ្មីហើយពេលនោះស្រមៃថាបានរត់ទៅបណ្តើរកង់ថ្មី
ហើយជិះទៅរៀនទៀតគួរអោយអស់សំណើចណាស់លោកអឺយ ខ្មាសគេតែជារឿងពិតឈានដល់ថ្នាក់ទី៥ មិនដែលបោះបង់គំនិតនេះចោលទេគឺតែងអង្គុយមុខផ្ទះមើលឡានដឹកកង់តាមផ្លូវក្រែងលោជ្រុះថ្ងៃមួយអង្គុយមើលមេរៀនមុខផ្ទះ
ស្រាប់តែពូដឹកអេតចាយគាត់ទិញបានកង់កញ្ចាស់ពីណាមកទេ ចងដាក់លើកញ្ឆេគាត់ហើយមកឈប់មុខផ្ទះខ្ញុំហើយសួរថាមានអេដចាយលក់ទេក្មួយ?
ខ្ញុំឃើញកង់ភ្លាមក៏ស្ទុះរត់ទៅហៅពុកខ្ញុំ ពុកៗសួរពូលក់អេតចាយនោះមើលគាត់លក់កង់នោះអត់
ខ្ញុំចង់បានណាស់ 😍ពុកក៏បានដូចចិត្តទៀត ចេញមកសួរពូលក់អេតចាយ ថាអឺសអាប្អូន កង់នោះបើលក់ថ្លៃប៉ុន្មានទៅ?
ពូនោះឆ្លើយ អូ...ខ្ញុំទើបទិញពីគេមិញដែរ បើចង់បានខ្ញុំលក់គឺយកចម្នេញតិចតួចទេខ្ញុំលក់20$ ពេលនោះពុកសុំ
៧០០០០រៀលពុកកំពុងតថ្លៃជាមួយគេ ខ្ញុំនេះទៅរវៃកង់ក្វៃៗទាំងសប្បាយចិត្តពូនោះដាច់ 20$ តែម្តង ពុកគិតមួយសន្ទុះក៏សម្រេចចិត្តទិញព្រះអឺយពេលនោះមិនដឹងពុកផ្តាច់ពីមាត់ពង្រាត់ពីកយ៉ាងណាទេ
20$ មិនតិចទេជំនាន់នោះ
ខ្ញុំសប្បាយចិត្តណាស់ យកកង់ទៅលាង ជូតយ៉ាងស្អាតស្អែកឡើងដើរទៅរៀនដដែល
ព្រោះអត់ទាន់ចេះជិះកង់មកពីរៀនអោយបងខ្ញុំបង្រៀនជិះកង់ គាត់កាន់ពីក្រោយ ខ្ញុំជិះតាមគាត់ប្រាប់
គាត់ថាចេះហើយៗខ្ញុំអរណាស់ជិះឡើងឆ្ងាយ ស្រាប់តែងាកក្រោយអត់មានអ្នកទប់អាលីងគ្រាន់តែដឹងថាអត់មានអ្នកទប់
កង់វេចង្កូតវេវចូលប្រឡាយធ្លាក់ទៅត្រាំទឹកឈូក បងៗរត់ទៅលើកមកវិញ ហើយប្រាប់ តីថាចេះជិះហើយ
ហាសហា គឺចេះជិះមែន ខ្ញុំទៅរៀនជិះកង់សប្បាយចិត្តណាស់ និយាយមែនខំរៀនណាស់រៀនជាប់លេខល្អជានិច្ចនេះគ្រាន់តែជាប្រវត្តិនៃយានជំនិះដំបូងរបស់ខ្ញុំប៉ុណ្ណោះអរគុណដែលចំនាយពេលអាន


0 comments:
Post a Comment